អ្វីទៅដែលហៅថា Windows Genuine Advantage ( WGA ) ?
Windows Genuine Advantage ( WGA )
គឺជាកូនកម្មវិធីដ៏វៃឆ្លាតមួយរបស់ក្រុមហ៊ុនMicrosoft
បង្កើតឡើងដើម្បីធ្វើការត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងជាមួយ
Softwares
មិនស្របច្បាប់ដែលកំពុងធ្វើចរាចរណ៍លក់លើទីផ្សារសព្វថ្ងៃ!
កម្មវិធីបានជួយឲ្យប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ថា
តើMicrosoft Windowsដែលអ្នកទាំងនោះបានប្រើសព្វថ្ងៃគឺស្របច្បាប់
ឬមិនស្របច្បាប់ទៀតផង។ ហេតុអ្វីបានជាយើងចាំបាច់ត្រូវការប្រើ
WGA ? ប្រិយមិត្តមានដឹងទេថាសព្វថ្ងៃ
ប្រទេសកម្ពុជាយើងគឺបានកំពុងប្រឈមមុខនិងការនាំចូលDis Softwares
ខុសច្បាប់
ឬហៅម៉្យាងទៀតថាគ្មានច្បាប់អនុញ្ញាតកម្មសិទ្ធិបញ្ញាជាច្រើន
ប្រភេទ ក្នុងនោះក៏មានកម្មវិធី Software Computerរបស់ក្រុមហ៊ុន
Microsoftផងដែរ។ ដូចប្រិយមិត្តបានដឹងរួចខ្លះមកហើយថា
ប្រព័ន្ធកម្មវិធី Microsoft Windows
គឺជាប្រព័ន្ធកម្មវិធីគោលដែលឈានមុខគេមួយក្នុងចំណោមប្រព័ន្ធ
កម្មវិធីគោល ក្នុងការធ្វើឲ្យម៉ាស៊ីន Computer ដំណើរទៅបានរួមមាន
Microsoft Windows, Linux, Max OS …។ សព្វថ្ងៃនេះ
ប្រព័ន្ធកម្មវិធីគោលទាំងអស់នេះគឺបានបែងចែកជាពីរក្រុមផ្សេងៗ
គ្នាគឺ សម្រាប់បម្រើមុខងារការិយាល័យ ឬផ្ទាល់ខ្លួននៅតាមផ្ទះ (
Microsoft Windows )
ដែលមនុស្សនៅជុំវិញពិភពលោកគឺបានទទួលស្គាល់តាំងពីអំឡុងឆ្នាំ
1975 មកម៉្លោះ។
រីឯក្រុមប្រព័ន្ធកម្មវិធីគោលមួយទៀតមានឈ្មោះហៅថា Open Source Code ដែលបង្កើតឡើងដោយ Richard Stallman អាល្លឺម៉ង់ ក្នុងឆ្នាំ១៩៨៤
មានគោលបំណងក្នុងការជួយអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធីគោលរបស់ DOS
ឲ្យមានភាពរីកចម្រើនជាងពីមុនដោយឥតគិតថ្លៃ
ព្រមទាំងសម្រាប់ជួយប្រទេសកំពុងអភិវឌ្ឍន៍
តែវាពុំសូវមានភាពល្បីល្បាញដូច Microsoft Windows ប៉ុន្មានទេ
ព្រោះវាមានការពិបាកប្រើ Key Commands របស់ DOS
ច្រើនក្នុងការបញ្ចាកម្មវិធី
សម្រាប់មុខងារការិយាល័យឬផ្ទុកឯកសារផ្ទាល់ខ្លួន
ប្រសិនបើអ្នកមិនធ្លាប់បានឆ្លងកាត់ការរៀនប្រើវាជាមុននោះទេ
ហើយក៏ពុំសូវមានប្រើ Interface ច្រើនដូច Microsoft Windows
ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ដែលមិនសូវចេះប្រើ Key
Commands នោះដែរ។ សព្វថ្ងៃនេះប្រភេទ CD Microsoft Windows
ដែលមានលក់លើទីផ្សារសុទ្ធតែលួចចម្លងដោយគ្មានច្បាប់អនុញ្ញាត
ស្ទើរតែទាំងអស់! តើប្រិយមិត្តមានឆ្ងល់ដែរឬទេថា
ហេតុអ្វីបានជាប្រភេទ CD Microsoft Windows
ទាំងអស់នោះមានតម្លៃថោកម៉្លោះ? ជាការពិតណាស់រាល់ CD Microsoft
Windows
ទាំងអស់នោះសុទ្ធតែមានការបន្ថែមនូវកម្មវិធីអាក្រក់ជាប់មកជាមួយ
ស្រេចដូចជាពួកមេរោគ Spy, Spam, Ad-ware …។
កម្មវិធីអាក្រក់ទាំងនេះហើយដែលជាមូលហេតុធ្វើឲ្យម៉ាស៊ីនរបស់អ្នក
ឧស្សាហ៍គាំង, ខូចHardwaresដោយគ្មានមូលហេតុ, Restart
ជាប្រចាំព្រមទាំងបាត់បង់ឯកសារសំខាន់ៗដូចជាលេខសម្ងាត់
ឬនាំឲ្យមានការជ្រៀតចូលដោយគ្មានមូលហេតុនៃពួកមេរោគដទៃតាមរយៈ
Internet
បើទោះបីជាមានការប្រើប្រាស់កម្មវិធីប្រឆាំងមេរោគរួចក្ដី
ដោយកម្មវិធីនោះពុំសូវមានប្រសិទ្ធភាពទាំងស្រុងទេ
ដោយហេតុថាពួកមេរោគបានរៀបចំឲ្យមានចន្លោះប្រហោងរួចជាស្រេចទៅ
ហើយនូវពេលដំឡើង CD Microsoft Windows ជាលើកដំបូង។
ដើម្បីបង្ការនិងការពារការកើតមានមហន្តរាយជាយថាហេតុ
ដោយមិនបានមិនបានដឹងជាមុន
ខ្ញុំសូមណែនាំឲ្យប្រិយមិត្តចូលរួមប្រើ Microsoft Windows Activate
ស្របច្បាប់។ ព្រោះវាអាចជួយម៉ាស៊ីន Computer
របស់ប្រិយមិត្តជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដូចបាននិយាយខាងលើ
ព្រមទាំងបានចូលរួមគោរពច្បាប់កម្មសិទ្ធិបញ្ញាដើម្បីជួយបង្កើន
សេដ្ឋកិច្ចរដ្ឋផងដែរ
និងជាពិសេសគឺបានជួយលើកទឹកចិត្តអ្នកសរសេរកម្មវិធីឲ្យមានចិត្ត
បង្កើតកម្មវិធីល្អជាច្រើនបន្ថែមទៀត
ហើយប្រិយមិត្តនិងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតពី
Microsoft តាមរយៈការ Update ដោយឥតគិតថ្លៃទៀតផង។
វាពិតជាបានធានាជូនអ្នកប្រើប្រាស់នូវសុវត្ថិភាពក្នុងការរក្សា
ឯកសារសំខាន់ៗ
ជៀសផុតពីការប្រាថ្នាវាយលុករបស់ពួកមេរោគប្រាកដមែន។
ហេតុនេះខ្ញុំសង្ឃឹមថាប្រិយមិត្តនិងទទួលយកគំនិតរបស់ខ្ញុំមួយ
នេះយកទៅពិចារណា ព្រមទាំងជួយគាំទ្រប្រើ Microsoft Windows Activate
ឲ្យបានច្រើន និងសុំស្នើដល់ក្រុមហ៊ុន Microsoft
មេត្តាជួយបន្ធូរថ្លៃសម្រាប់ការទិញ Microsoft Windows Activate
សម្រាប់ប្រជាជនកម្ពុជាក្នុងការចូលរួមប្រើប្រាស់ផង។
សូមចូលរួមបញ្ចេញជាមតិយោបល់លើប្រធានបទនេះឲ្យបានច្រើនផង!
អរគុណ!

To find more infomation about Windows License Reseller pleae link to this